About Post Author
Sihamanith Sun, iMBA
លោក ស៊ុន ស៊ីហម៉ានិត គឺជាស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន អភិវឌ្ឍបច្ចេកវិទ្យា Technology Solution Development TSD Co., Ltd., ជាសហស្ថាបនិក ក្រុមហ៊ុន Forever Young Global, ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិត ក្រុមហ៊ុន A+ Branding Advertising Limited, ជាស្ថាបនិក មន្ទីរពេទ្យឆ្លាតវៃ, ជាស្ថាបនិក សាលាឆ្លាតវៃ, ជាប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាល នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត, ជាអ្នកវិនិយោគក្រុមហ៊ុន Yak Capital Plc, និងជាអ្នកជំនាញការគម្រោង សហភាពអឺរ៉ុប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក ស៊ុន ស៊ីហម៉ានិត ក៏ជាសមាជិក អ្នកដឹកនាំវ័យក្មេង (Young Leaders) នៃវេទិកាតំបន់ប៉ាស៊ីហ្វិក (Pacific Forum)។
ជាមួយបទពិសោធជាង ១០ឆ្នាំ ក្នុងផ្នែកសហគ្រិនភាព, អ្នកប្រឹក្សាផ្នែកបច្ចេកទេស, អ្នកជំនាញការគម្រោង និង Business Start-Up ផ្នែកវិស័យឯកជន, វិស័យអង្គការមិនមែនរដ្ឋាភិបាល និងវិស័យរដ្ឋ បានធ្វើឲ្យលោក ស៊ុន ស៊ីហម៉ានិត និងក្រុមការងារ ស្ថាបនាក្រុមហ៊ុនមួយដែលចាប់ផ្តើមពីបុគ្គលិកត្រឹម ៣នាក់ រហូតដល់ ក្រុមហ៊ុនរបស់លោកត្រូវបានសាធារណទទួលស្គាល់ ដែលមានអតិថិជនច្រើនជាង ១,០០០ស្ថាប័ន ជាមួយអ្នកប្រើប្រាស់ច្រើនជាង ៩៨,០០០ នាក់ ទាំងក្នុង និងក្រៅប្រទេស ។
លោក ស៊ុន ស៊ីហម៉ានិត បានបញ្ចប់អនុបណ្ឌិត ផ្នែកគ្រប់គ្រងអាជីវកម្មអន្តរជាតិ (iMBA), បរិញ្ញាប័ត្រ គណនេយ្យហិរញ្ញវត្ថុ, និង បរិញ្ញាប័ត្រ វិទ្យាសាស្រ្តកុំព្យូទ័រ។ លោក ស៊ុន ស៊ីហម៉ានិត ទទួលបានសញ្ញាប័ត្រជំនាញ “Brand Management: Aligning Business, Brand and Behaviour” ពីសាកលវិទ្យាល័យ ទីក្រុងឡុងដ៍ និង សញ្ញាប័ត្រជំនាញ “អភិវឌ្ឍកម្មវិធី Software មានលក្ខណស្តងដា” ទទួលស្គាល់ពីក្រុមហ៊ុន Microsoft។ លោក ស៊ុន ស៊ីហម៉ានិត ទទួលបានពានរង្វាន់ CEO Master Award 2017 និង មេដៃសហគ្រិនឆ្នើម 2018។