បុគ្គលដែលបរាជ័យព្រោះមើលស្រាលការងារ

បុគ្គល​ដែលបរាជ័យ​ព្រោះមេ​ី​លស្រាលការងារ

អ្នកក្រស្រែកប្តឹងទេវតា ប្រកាសក្តែងៗ ថាខ្លួនមិនមានវាសនាល្អដូចគេដ៏ទៃ ខណៈដែលពួកគេតែងនិយាយលួងខ្លួនឯងថា ខ្លួននៅមានអាយុតិច, ពុំទាន់គួរគិតពីរឿងធ្វើការរកស៊ី, ខ្វះសេចក្ដីអត់ធន់, ខ្វះការតស៊ូ រវល់តែរឿងស្នេហា មិនភ្លេចទេថ្ងៃ បុណ្យ Valentine’s Day ខំសង្វាតណាស់ ទៅសុំលុយពីឪពុកម្តាយបងប្អូន ខ្លះទៀតក៏ខ្ចីមិត្តភក្តិ ខណៈដែលខ្លួនឯងមិនទាន់ចេះរកលុយផង ខំចំណាយផ្គាប់ផ្គន់ចិត្តសង្សារខ្លួន។

ខ្លះទៀតពិកបាកចិត្ត ២ខែទុកមុនរាល់ឆ្នាំ រឿងហៅគេមកចូលរួមខួបកំណើតខ្លួនឯង ព្រោះខ្លាចមិនបានអធិកអធមដូចពិធីមង្គលការ។ ផឹកស៊ីចូលក្លឹប អោយគេឃើញថាខ្លួនឯងហ៊ឺហារ មានទ្រព្យធនច្រើន រហូតជ្រុលខ្លួនទៅប្រើប្រាស់គ្រឿងញៀន លេងល្បែង មិនខ្វល់ខ្វាយសង្វាតរឿងធ្វើការ។

មនុស្សខ្លះរៀនចប់បរិញ្ញា ខ្លះទៀតក៏មិនចប់ព្រោះខ្ចិលក៏បោះបង់ចោល, ធំខ្លួនអោយស្តូកនៅតែខ្នះខ្នែងរកគ្នីគ្នាដើរលេង ព្រឹកឡើងម៉ោង ៧-៨ ក្រោកមិនរួចទេ ខ្លាចបាក់កម្លាំងដើរលេងដាច់យប់មិនបាន។

សួរថាអាងអី? ខ្លះអាងរបរកេរ្តិ៍ម៉ែឳ វានៅយ៉ាប់ បែបល្អមើល, ខ្លះទៀតដូចកំពុងជិះជាន់កំលាំងពលកម្ម ជំរិតម៉ែឳទារលុយរាល់ថ្ងៃ ទាំងឳពុកម្តាយធ្វើការរកស៊ីយ៉ាងសស្រាក់សស្រាំដើម្បីទ្រទ្រង់ជីរភាពគ្រួសារ។

បងប្អូនជនជាតិខ្មែរទាំងអស់! អ្នកទាំងឡាយសុទ្ធតែជាទំពាំងចាំស្នងនូវឬស្សីដែលទ្រុឌទ្រោម ព្រោះអាយុកាលផង, អន្តរាយដោយខ្យល់ និងអាកាសធាតុផង ប្រៀបបានដូចជា ជរា, ព្យាធិ, និងមរណៈ។ បើអ្នកទាំងឡាយប្រើប្រាស់ពេលវេលាខ្លួនឯងដែលកំពុងមានថាមពលពេញកំលាំង ទៅរាប់អានសេចក្តីនាំទៅអន្តរាយនោះ អ្នកជាបុគ្គលបរាជ័យបំផុត។

ដោយសេចក្តីរាប់អាន និងគោរពអំពីខ្ញុំបាទ,
ស៊ុន ស៊ីហម៉ានិត

[fb_button]