វិធីទី១៖ ផ្តោតអារម្មណ៍ទៅមនុស្ស ដែលអ្នកកំពុងនិយាយជាមួយ
ចាប់ផ្តើមដោយសួរជាសំណួរទៅកាន់គេ និងស្ដាប់រាល់ពាក្យពេចន៍ដែលគេឆ្លើយមកកាន់អ្នកដោយយកចិត្តទុកដាក់។
ធ្វើដូច្នោះ អ្នកកំពុងឱ្យតម្លៃទៅកាន់គេយ៉ាងខ្លាំង។
វិធីទី២៖ ញញឹម
ការញញឹម ជាវិធីសាមញ្ញមួយ ដែលធ្វេីឱ្យអ្នកក្លាយមនុស្សទទួលបានចំណាប់អារម្មណ៍ពីអ្នកដ៏ទៃ ។
មនុស្សភាគច្រើនតែងភ្លេចញញឹម ដោយមិនបានគិតថាស្នាមញញឹមនឹងផ្តល់ភាពទាក់ទាញ និងប្រជាប្រិយភាពយ៉ាងខ្លាំង។
ចូរញញឹមឱ្យបានច្រើន មិនថាពេលកំពុងនិយាយ រឺស្តាប់ក៏ដោយ។
វិធីទី៣៖ ត្រូវចងចាំឈ្មោះគេ
ឈ្មោះ គឺជាអត្តសញ្ញាណរបស់មនុស្សគ្រប់រូប។ ដូច្នោះ ប្រសិនបើអ្នកចាំឈ្មោះរបស់ពួកគេ ហើយហៅឈ្មោះរបស់ពួកគេច្បាស់ៗ នោះគេនឹងមានភាពកក់ក្តៅ មានអារម្មណ៍ថាអ្នកយកចិត្តទុកដាក់ និងផ្តល់តម្លៃឱ្យគេ។
វិធីទី៤៖ ត្រូវពូកែស្តាប់
ជាធម្មជាតិ មនុស្សចូលចិត្តនិយាយពីខ្លួនឯង ជាងស្តាប់អ្នកដទៃ។ ដូច្នោះ ចូរលើកទឹកចិត្តពួកគេឱ្យនិយាយពីខ្លួនឯងឱ្យបានកាន់តែច្រើន។
ទន្ទឹមគ្នានោះដែរ អ្នកត្រូវពូកែស្តាប់ និងបន្តសន្ទនាជាមួយគេ។
វិធីទី៥៖ និយាយពីចំណាប់អារម្មណ៍របស់គេ
តាមធម្មតា មិនថាយើងរឺគេ ប្រសិនបើអ្នកនិយាយតែពីចំណាប់អារម្មណ៍ខ្លួនឯង គ្មាននរណាសូវចង់ស្តាប់អ្នកនោះទេ ជួនកាលគេនឹងអាចមិនចូលចិត្តអ្នកទៀតផង។
ដូច្នោះ គួរផ្តល់ឱកាសឱ្យអ្នកដ៏ទៃនិយាយពីខ្លួនគេផង។
វិធីទី៦៖ ឱ្យគេមានអារម្មណ៍ថាខ្លួនសំខាន់
ត្រូវយកចិត្តទុកដាក់ទៅលើមនុស្សដែលអ្នកកំពុងនិយាយជាមួយ និងផ្តល់តម្លៃឱ្យគេ ដោយពិតប្រាកដចេញពីចិត្តអ្នក។
ប្រសិនបើ អ្នកអាចអនុវត្តវិធីងាយៗទាំងអស់នេះបាន មិនថាទៅដល់ទីកន្លែងណា អ្នកនឹងតែងទទួលបានការគោរពស្រលាញ់ពីមនុស្សនៅជុំវិញខ្លួនអ្នក។
